Saturday, February 24, 2018
Learn Khmer Grammar Online,Learn Grammar Step by Step, វេយ្យាករណ៍ អំពីល្...
ល្បះផ្សំ ជាប្រភេទល្បះដែលកើតចេញពីការ ពង្រីកល្បះទោល ។ ជាទូទៅ ល្បះផ្សំ គេសង្កេតឃើញថា
ពង្រីកចេញពីល្បះទោល បីទម្រង់ គឺទម្រង់ ( កន + កិ + កន , កន + កិ + កន +កមធ ,កន + កិ + កមធ )
អ្វីដែលសំខាន់ ដើម្បីបំលែងល្បះទោលទៅជាល្បះផ្សំ គឺអ្នកត្រូវតែ ស្គាល់ឲ្យច្បាស់ នៅពាក្យនីមួយៗ នៅក្នុង
ល្បះទោល ថាតើពាក្យណា ថ្នាក់វាជាអ្វី ( នាម ឬ គុណនាម ឬ កិរិយាស័ព្ទ ឬ កន្សោមមានធ្នាក់ ) ទើបយើង
អាចញែក ដឹងបានថាចេញពីល្បះទោលទម្រង់ណាមួយបាន ។ ហតុនេះវីដេអូនេះ នឹងជួយអ្នក ឲ្យមានភាព
ច្បាស់លាស់ ក្នុងការបង្កើតល្បះផ្សំ ចេញពីល្បះទោល ។
Learn Khmer Grammar , Grammar About the Trick, វេយ្យាករណ៍ អំពីល្បះទោល
សួស្ដី ! ប្អូនៗសិស្សានុសិស្សទាំងអស់ វីដេអូនេះ នឹងបង្ហាញ អ្នកទាំងអស់គ្នា អំពី ទម្រង់សំខាន់ៗនៃល្បះ
ទោល ការបង្កើតល្បះទោល ព្រមទាំងមានការ ធ្វើជាមែកធាង តាងល្បះទោល ផងដែរ ។ ក្នុងការរៀនពីល្បះ
ទោល អ្នកចាំបាច់ ត្រូវស្គាល់ពីថ្នាក់ពាក្យនីមួយៗ ឲ្យច្បាស់ចៀសវាងការ ច្រឡំថ្នាក់ពាក្យ ដែលធ្វើឲ្យយើង
ញែកខុសទម្រង់របស់វា ។ នៅមានឧទាហរណ៍ជាច្រើនទៀត ដែលយើងត្រូវស្វែងយល់ ។ តែសម្រាប់វីដេអូ
មួយនេះ ខ្ញុំសង្ឃឹមថា នឹងជា ប្រទីបមួយ ដ៏ល្អ ជួយបំភ្លឺដល់អ្នកទាំងអស់គ្នា ជាក់ជាពុំខាន ។ សូមអរគុណ
ចំពោះការចូលមកទស្សនា ក្នុង វេបសាយ របស់យើងខ្ញុំ ។ សូមសំណាងល្អ !!!
Khmer Grammar , Khmer Language Lessons, បំណិនភាសាខ្មែរ , បំរៀបន័យ ឬមេតាផរ
វីដេអូនេះ បង្រៀន អ្នកទាំងអស់គ្នា អំពីបំរៀបន័យ ឬមេតាផរ ។ តើបំរៀបន័យ ឬ មេតាផរ ជាអ្វី បំរៀបន័យ
ឬមេតាផរ គឺជាទំហៀបន័យដោយមិនមានប្រើចំណងប្រៀបធៀប ដូច ដូចជា ប្រហាក់ប្រហែល ប្រហាក់ហែលនឹង ជាដើម ។ ជាទូទៅ អ្នកទាំងអស់គ្នា តែងតែច្រឡំ បំរៀបន័យ ឬមេតាផរ ជាមួយ និង ទំហៀបន័យ ឬឧបមាន ។ សូមបញ្ជាក់ថា ក្នុងការប្រៀបធៀប របស់ពីរ យើងតែងតែ ពាក្យប្រដូច ឧទាហរណ៍ដូចជា ម្រាមដៃដូចបន្លាក្រូច គឺចង់ប្រៀបធៀបម្រាមដៃដែលស្រឡូន ស្រួចដូចទៅនឹងបន្លាក្រូច ។ តែកាលណា ប្រៀបធៀបដោយមានពាក្យ ដូច គឺ ជាឧបមានហើយ ។ តែបើយើងនិយាយ ប្រៀបធៀបម្រាមដៃ និងបន្លាក្រូចដូចគ្នា តែយើងប្រើពាក្យថា( ម្រាមបន្លាក្រូច ) តែម្ដង នេះទើបជាមេតាផរ ។
PrasVesandor Cheadork រឿងព្រះវេស្សន្តរ កណ្ឌទី ៩ , កណ្ឌទី ១០ ( សក្កបព្វ) ...
កណ្ឌទី៩ ៖ និយាយពីតាជូជកនាំកុមារ តូចទាំងពីគឺ ជាលី និងគ្រឹស្នា ទៅកាន់តែឆ្ងាយ ពីព្រះវេស្សន្ដរ ។
ក្រោយពីដឹងថា មិនមានសង្ឃឹមនឹងមាតាតាមទាន់ កុមារទាំងពីរក៏បានផ្ដាំនឹងពួកទេវតា ថាសូមអ្នកទាំងឡាយព្រមានព្រះមេយើងផងថា យើងទាំងពីរឥតមានទុក្ខភ័យ កុំបីព្រះមេព្រួយបារម្ភគិតដល់យើងឡើយ ។ រីឯទេវតាក៏តាមការពារកុមារទាំងពីរជាដរាប ។ និងនិយាយពីទេវតាកាឡាខ្លួនជាសត្វសាហាវផ្សេងៗ និងខ្យល់ព្យុះដើម្បីរារាំងដំណើររបស់នាងមេទ្រី ។
កណ្ឌទី១០៖ និយាយពីព្រះវេស្សន្ដរសុំពរទាំង ៨ ប្រការពីព្រះឥន្ទ្រាធិរាជ
កណ្ឌទី ១១៖ និយាយពីតាជូជកនាំកុមារទាំងពីវង្វេងផ្លូវ រហូតដល់មុខព្រះលានព្រះបាទ ស្រីសញ្ជ័យ ។ ពេលនោះព្រះបាទស្រីសញ្ជ័យ ក៏បានសុំទិញកុមារទាំងពីរតាជូជកវិញ ។ ពេលនោះគេបានរៀបពិធីយ៉ាងធំមានចំណីអាហារពោពាស តាជូជកបានបរិភោគរហូរបែកពោះស្លាប់ពេលនោះទៅ ។
រឿង ព្រះវេស្សន្តរ កណ្ឌទី ៦ ( ចូឡពន ) កណ្ឌទី ៧ (មហាពន) និងទី ៨ (កុមារបព្វ)
កណ្ឌទី៦៖ និយាយពីចេតបុត្រព្រាន បង្ហាញផ្លូវទៅភ្នំគិរីវង្គតដល់តាជូជក
កណ្ឌទី៧៖ និយាយពីដំណើររបស់តាជូជកទៅដល់អាស្រមអច្ចុតមហាឥសី ។ ពេលនោះមហាឥសីកមានជំនឿជឿពាក្យតាជូជកពោលកុហក ព្រឹកឡើងចង្អុលប្រាប់មាគាពណ៌នារៀបរាប់នៅឈើក្នុងព្រៃនៅពួកបក្សី និងហ្វូងត្រីក្នុងស្រះមុច្ចលិន ព្រមទាំងភូមិភាគទីបរិវេណជុំវិញអាស្រមបរមសាលានៃព្រះវេស្សន្ដរ ដល់តាជូជកទៀតផង ។
កណ្ឌទី៨៖ និយាយពីដំណើររបស់តាជូជកទៅដល់ភ្នំគិរីវង្គត់ ដែលព្រះវេស្សន្ដរគង់នៅ និងនិយាយពីការដាក់ទានកុមារទំាងពីរដល់តាជូជក ។
Subscribe to:
Posts (Atom)