Saturday, February 24, 2018

Khmer Grammar , Khmer Language Lessons, បំណិនភាសាខ្មែរ , បំរៀបន័យ ឬមេតាផរ


វីដេអូនេះ បង្រៀន អ្នកទាំងអស់គ្នា អំពីបំរៀបន័យ ឬមេតាផរ ។ តើបំរៀបន័យ ឬ មេតាផរ ជាអ្វី បំរៀបន័យ
ឬមេតាផរ គឺជាទំហៀបន័យដោយមិនមានប្រើចំណងប្រៀបធៀប ដូច ដូចជា ប្រហាក់ប្រហែល ប្រហាក់ហែលនឹង ជាដើម ។ ជាទូទៅ អ្នកទាំងអស់គ្នា តែងតែច្រឡំ បំរៀបន័យ ឬមេតាផរ ជាមួយ និង ទំហៀបន័យ ឬឧបមាន ។ សូមបញ្ជាក់ថា ក្នុងការប្រៀបធៀប របស់ពីរ យើងតែងតែ ពាក្យប្រដូច ឧទាហរណ៍ដូចជា ម្រាមដៃដូចបន្លាក្រូច គឺចង់ប្រៀបធៀបម្រាមដៃដែលស្រឡូន ស្រួចដូចទៅនឹងបន្លាក្រូច ។ តែកាលណា ប្រៀបធៀបដោយមានពាក្យ ដូច គឺ ជាឧបមានហើយ ។ តែបើយើងនិយាយ ប្រៀបធៀបម្រាមដៃ និងបន្លាក្រូចដូចគ្នា តែយើងប្រើពាក្យថា( ម្រាមបន្លាក្រូច ) តែម្ដង នេះទើបជាមេតាផរ ។

No comments:

Post a Comment